គណនីសមាជិករបស់អ្នក

ប្រសិនបើអ្នកប្រើគេហទំព័រនេះអ្នកទទួលខុសត្រូវក្នុងការរក្សាការសម្ងាត់នៃគណនីនិងលេខសម្ងាត់របស់អ្នក សម្រាប់ការពារការចូលប្រើកុំព្យូទ័ររបស់អ្នកហើយអ្នកយល់ព្រមទទួលយកការទទួលខុសត្រូវចំពោះរាល់សកម្មភាពដែលកើតឡើងក្រោមគណនីឬលេខសម្ងាត់របស់អ្នក ។

ពត៍មានលំអិតពីផលិតផល

LEELA HOME​ ព្យាយាមឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ។ ទោះយ៉ាងណាក្រុមហ៊ុន LEE LA HOME មិនធានាថាការពិពណ៌នាផលិតផល ឬ ខ្លឹមសារផ្សេងទៀតនៃគេហទំព័រនេះមានភាពត្រឹមត្រូវពេញលេញអាចជឿទុកចិត្តបាន ឬ គ្មានកំហុស ។ ប្រសិនបើផលិតផលដែលផ្តល់ដោយក្រុមហ៊ុន​ LEELA HOME ពិពណ៌នាមិនត្រូវទៅតាមផលិតផលជាក់ស្តែងទេសំណងតែមួយគត់របស់អ្នកគឺត្រូវប្រគល់វាវិញក្នុងស្ថានភាពមិនប្រើ ។

ការទូទាត់

នៅពេលទទួលបានការបញ្ជាទិញរបស់អ្នកយើងអនុវត្តការត្រួតពិនិត្យលើប្រព័ន្ធ System របស់យើងហើយក្រុមការងារនិងទូរស័ព្ទទៅអ្នកដើម្បីបញ្ជាក់ពីការបញ្ជាទិញរបស់អ្នក ។ សូមប្រាកដថាយើងមិនទាន់មានការទូទាត់ប្រាក់ជាមួយកាតនៅឡើយ ។ ប្រសិនបើមានការទូរស័ព្ទមួយចំនួនទាក់ទងទៅអ្នកសម្រាប់ការទូទាត់ជាមួយនឹងកាតដូច្នេះវាមិនមែនជាក្រុមហ៊ុនរបស់យើង។ ក្នុងករណីនេះក្រុមហ៊ុនរបស់យើង នឹង មិនទទួលខុសត្រូវទេ ។

បញ្ជាក់: យើងមិនមានសិទ្ធិទទួលបានព័ត៌មានកាតឥណទានរបស់អតិថិជនរបស់យើងទេ។ រាល់ព័ត៌មានកាតឥណទាននៃការទូទាត់ប្រាក់នឹងមិនទទួលខុសត្រូវឡើយ។

* ការទូទាត់ៈ ១០០% ត្រូវបង់ពេញដោយផ្ទាល់ជាមួយអ្នកដឹកជញ្ជូនបន្ទាប់ពីការដឹកជញ្ជូន

ទទួលយកឥវ៉ាន់មកវិញ និង សង់លុយវិញ

យើងនឹងទទួលយកសម្រាប់ការត្រឡប់មកវិញឬផ្លាស់ប្តូររបស់ឥវ៉ាន់ដែលស្ថិតក្នុងស្ថានភាពថ្មីដោយមិនមានការរុះរើ និង គ្មានការខូចខាតដោយអតិថិជន ។ សម្រាប់ការសងប្រាក់វិញឬការផ្លាស់ប្តូរយើងមិនអាចសងប្រាក់វិញបានទេប៉ុន្តែយើងអាចប្តូរទៅរបស់ផ្សេងទៀតដែលស្មើនឹងរបស់ចាស់ ។ សូមផ្ញើអ៊ីមែលឬទាក់ទងមកក្រុមហុនក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃបញ្ជាទិញរបស់អ្នក ។ ទំនិញមិនអាចយកមក ឬ ផ្លាស់ប្តូរវិញបានទេបន្ទាប់ពី ៧ថ្ងៃ ចាប់ពីថ្ងៃធ្វើការបញ្ជាទិញរបស់អ្នក ។

CATEGORIES